ខេត្តសៀមរាប៖ព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានប្រគល់គ្រឿងឧបភោគ បរិភោគនិងបច្ច័យមួយចំនួនចូលរួមបុណ្យសព ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត។
ការប្រគល់ធ្វើឡើង នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈលោកស្រី លី គីមហៀក សមាជិកភូមិទក្សិណខាងត្បូង និងប្រជាការពារភូមិ ដោយគ្រឿងឧបភោគបរិភោគ មួយចំនួន មានដូចជា៖-គ្រឿងបាឡុងមួយឈុត-អង្ករចំនួន៥០គីឡូក្រាម-ទឹកត្រី១យួរ-ទឹកស៊ីអ៉ីវ១យួរ-មីចំនួន១កេស និងបច្ច័យចំនួន១០ម៉ឺនរៀល។
ពលរដ្ឋដែលទទួលមរណៈភាព ដោយសារដាច់សសៃឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានឈ្មោះ ញឹក នាង ភេទប្រុស អាយុ ៧៣ឆ្នាំ ដែលភរិយាឈ្មោះយិន សុខាអាយុ៧០ឆ្នាំ បានព្រមទាំងមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ដែលបានរស់នៅលើដីចំណីផ្លូវស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប៕SRP

