សម្តេចប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់រទេះរុញ និងស្បៀងអាហារ ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ចំនួន១៥គ្រួសារ

0

ខេត្តប៉ៃលិន៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយរទេះរុញសម្រាប់ជនពិការ ស្បៀងអាហារ ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ ចំនួន១៥គ្រួសារ។

អំណោយដែលពលរដ្ឋទទួលបាន នៅថ្ងៃទី២៩ ខែសីហា ម្សិលមិញ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន តាមរយ: លោក ស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោកស្រី បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដោយក្ដីនឹករលឹក និងអាណិតអាសូរ បំផុតដល់ ប្រជាពលរដ្ឋដែលជួបលំបាកនាពេលនេះ។

លោកស្រី បានបន្តថា សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហម នៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។

លោកស្រី ក៏បានលើកទឹកចិត្តដល់គ្រួសារជនពិការទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឲ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩។

សូមជម្រាបថាអំណោយដែលផ្ដល់ជូនគ្រួសារជនពិការ ក្នុងមួយគ្រួសារៗ ទទួលបាន៖ រទេះរុញ១ អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៉ីវ , ម៉ាស , ឃីតមួយ (មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេលថវិកាចំនួន៕SRPដោយ ស សារឿន