នាយករដ្ឋមន្ត្រីហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ ដែលទទួលបានការចាក់វ៉ាក់សាំង លេខរៀងទី៩លាននៅថ្ងៃនេះ

0

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បាន អបអរសាទរលោកយាយ ព្រំ កួយ ដែលទទួលបានការ ចាក់វ៉ាក់សាំង លេខរៀងទី៩លាននៅថ្ងៃនេះ។

នៅក្នុងគណនីហ្វេសប៊ុកផេក របស់នាយករដ្ឋមន្ត្រី នៅព្រលប់ថ្ងៃនេះ បានបញ្ជាក់ថា៖ខ្ញុំសូមអបអរសាទរលោកយាយព្រំ កួយអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។

នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា៖
មកទល់ពេលនេះកម្ពុជាយើង សម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យ ដែលមកដល់ពេលនេះ ចាក់បាន៦៩.៤៧ភាគរយនៃចំនួន១.៩៦៦.៩៣១នាក់ ដែលត្រូវចាក់ព្រមទាំងបងប្អូន ដែលបានចាក់ដូសទី៣ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុបយើងចាក់បានលើស១០លាន
នាក់ដែលប្រម៉ាន៦៥ភាគរយនៃប្រជាជនសរុប១៦លាននាក់។

ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។

បើតាមនាយកមន្ត្រីបានបន្ថែមថា៖ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយ របស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។

សូមជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕SRP