ខេត្តកំពង់ចាម៖លោក សុីម លាងទ្រី និងអ្នកស្រី ញ៉ែក មុំ ម្ចាស់ហាង «យីហោ ទ្រី មុំ» លក់ស្បែកជើង កាបូប ធ្វើសោ បោះដុំ និងលក់រាយ ដែលមានទីតាំង នៅផ្សារស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបាននាំយកអំណោយ មួយចំនួនចែកជូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងនិងមានជំងឺប្រចាំកាយ រកអ្វីមិនបាន។
ការចែកនេះនៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិ កោះគុល ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក សុីម លាងទ្រី និង អ្នកស្រី ញ៉ែកមុំ បានមានមតិសំណោះសំណាល ជាមួយប្រជាពលរដ្ឋ ដោយសូមយកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវអានាម័យ ជាប្រចាំនិងត្រូវអនុវត្ត ៣កុំ ៣ការពារ អោយបានទៀងទាត់ដើម្បីចៀសផុតពីជំងឺកូវីដ១៩។
សុំជម្រាបថាអំណោយដែលបានចែកជូនប្រជាពលរដ្ឋ ទាំង១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣៥គឺឡូក្រាម. ត្រីខ១យួរ.មីកេស និងថវិកា៣ម៉ឺនរៀល៕SRP

