ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ ឧបត្ថម្ភទឹកសុទ្ធនិងអាកុល ដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤

0

ខេត្តសៀមរាប៖លោកសុខ តុញ និងក្រុមការងារ បាននាំយកនូវទឹកបរិសុទ្ធចំនួន១០០កេសនិងអាកុលចំនួន៣កាន ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ផ្ដល់ជូនបញ្ជាការដ្ឋានយោធភាគទី៤។

ការប្រគល់នៅរសៀលថ្ងៃទី១៩ខែសីហានេះក្រោមវត្តមានរបស់ លោកឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោកនិងជា មេបញ្ជាការយោធភមិភាគទី៤។

ក្នុងនាម ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ  លោក សុខ តុញ បានមានប្រសាសន៍ថាក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋ បាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងនៅតាមបណ្តាក្រុង ស្រុក មួយចំនួនក៏បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះផងដែរ។ លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា អំណោយដែលបានយកមកផ្តល់ ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤នាពេលនេះ គឺកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសធម៌របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំអ្នកតំណាងរាស្ត្រសៀមរាប  រួមជាមួយនិងក្រុមការងារ ដែលគឺជាសិល្ប: នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ-១៩ នៅតាមមូលដា្ឋន។

លោកពៅ ហេង បានមានប្រសាសន៍ថា កាយវិការមនុស្សធម៌របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារនៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យយោធភូមិភាគទី៤ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។

លោកពៅ ហេង  បានបញ្ជាក់ថា អំណោយទាំងអស់នេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលក្រុមគ្រូពេទ្យយោធភូមិភាគទី៤កំពុងតែត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ៕SRP