ខេត្តសៀមរាប៖យ៉ាងហោយណាស់មនុស្សចំនួន៣នាក់ ត្រូវបានសត្វក្របីវ័ធបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតចំណុចទំនប់កញ្ចុះ ក្នុងនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តដែល«បណ្ដាញសៀមរាបប៉ុស្ដិ៍»ទទួលបាននៅល្ងាចនេះបានបង្ហាញថា ជនរងគ្រោះទី១មានឈ្មោះ រ៉ែម ប៉ុច ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសធ្លាយពោះ(ធ្ងន់ធ្ងរ)។ ទី២មានឈ្មោះ មៃ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសមុតត្រង់ក្បាលជង្គង់(ស្រាល)។ ទី៣មានឈ្មោះ ចាន់ ណាង ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង រងរបួសមុតដៃ(ស្រាល)។
របាយការណ៍បានបញ្ជាក់ថាក្រោយពេលកើតហេតុអ្នកភូមិបានបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យផ្លូវតាសាមហើយ។ ដោយឡែកឈ្មោះ រ៉ែម ប៉ុច ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
បើតាមរបាយការណ៍របស់អាជ្ញាធរបានលើកឡើងថាករណីសត្វក្របីវ័ធមនុស្សចំនួន៣នាក់បណ្ដាលឲ្យរងរបួសនេះ មូលហេតុដោយសារតែ ជនរងគ្រោះ«ចាប់សត្វក្របីខ្លោះ»៕SRP

