អង្ករ២៦តោន របស់រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ត្រូវបានចែកដល់ឃុំចំនួន១៣ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ

0

ខេត្តកំពង់ឆ្នាំង៖អង្ករចំនួន២៦តោន របស់លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ត្រូវបានប្រគល់ជូនដល់រដ្ឋបាល ស្រុករលាប្អៀរ ដើម្បីចែកដល់ឃុំទាំង១៣ សម្រាប់ចែកជូនប្រជាពលរដ្ឋ។

ការឧបត្ថម្ភអង្ករនេះ នៅថ្ងៃទី១៤ ខែសីហាព្រឹកមិញ ក្រោមវត្តលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

លោកប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ តំណាងលោកអ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង១៣ក្នុងស្រុករលាប្អៀរ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកបំផុត នៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

លោកស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងឃុំទាំង១៣ សូមយកអំណោយទៅចែកដល់គ្រួសារប្រជាពលរដ្ឋ ជួបការលំបាកឱ្យចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព៕SRP