ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានចេញសេចក្ដីសម្រេចបើកដំណើរការផ្សារលើធំថ្មីឡើងវិញ។
ការសម្រេចបើកដំណើរការផ្សារលើធំថ្មី នេះបន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ។
សូមជម្រាបថាផ្សារលើធំថ្មីដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាប់នឹងផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរខេត្តសម្រេចបិទជាបណ្ដោះអាសន្ន កាលពីកន្លងទៅរយៈពេលជាង ២ខែមកហើយ បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ក្រោយពីមានការបិទបណ្ដោះអាសន្ន ផ្សារលើធំថ្មី ក្រុមអាជីវករមួយចំនួនបានផ្លាស់ទៅលក់ដូរនៅផ្លូវ ៦០ម៉ែត្រ នឹងមុខផ្សារកុងតឺន័រ និងខ្លះទៀតនាំគ្នាទៅលក់ អមដងខាងផ្លូវក្រោយផ្សារលើផងដែរ។
ពាក់ព័ន្ធទៅនឹងការបើកដំណើរការផ្សារលើធំថ្មីឡើងវិញនេះ អាជ្ញាធរខេត្តសៀមរាបចេញសេចក្ដីណែនាំចំនួន ៨ចំណុច ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និងការអនុវត្ត វិធានការសុខាភិបាលនៅពេលបើកដំណើរការផ្សារលើធំថ្មីឡើងវិញ៕SRP

