ខេត្តសៀមរាប៖លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង និងលោក ផាន ថាន ប្រធានក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទទួលបន្ទុកឃុំសង្វេីយ បានដឹកនាំសមាជិក សមាជិក នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ នៅភូមិកន្សែង ឃុំសង្វេីយ។
ការផ្ដល់អំណោយជូនពលរដ្ឋ ធ្វើឡើងនៅថ្ងៃទី ៨ខែសីហា ឆ្នាំ ២០២១ ដោយមានការចូលរួមពី លោក តាន់ ប៊ុនឆន អភិបាលរងស្រុកជីក្រែង លោក គឿន ហៀក ក្រុមប្រឹក្សាឃុំនិងមេភូមិអនុភូមិផងដែរ។
សូមជម្រាបថា គ្រួសារទី១ ឈ្មោះ ណន នឿម អាយុ៥០ ជាស្រ្តីមេម៉ាយកូន២ និងមានជំងឺប្រចាំកាយ និងម្ដាយចាស់ជរា។
គ្រួសារទី២ ឈ្មោះ ឃត់ ស្រីនាង អាយុ ២៩ឆ្នាំមានកូនចំនួនពីរនាក់ុំ
ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥ គ.ក -មីម៉ាម៉ា ១កេស -ទឹកសុីអុីវ ១យួរ -ទឹកត្រី ១យួរ -អំបិល ១គ.ក -ស្ករស ១គ.ក -ប៊ីចេង ១កញ្ចប់-ត្រីខ ១យួរ-ទឹកបរិសុទ្ធ ៥យួរ។
នៅថ្ងៃនេះដែរ លោក ឡេង ពិសាល អនុប្រធាន ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងសៀមរាប ក៏បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយជូនលោក ជា វុទ្ធី នាយរងការិយាល័យចរាចរណ៏ជេីងគោកនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប ដែលកំពុងធ្វេីចត្តាឡីស័ក នៅផ្ទះ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយមានការចូលរួមពីលោក ស៊ូ វណ្ណដេត នាយប៉ុស្ដិ៍សង្កាត់ស្វាយដង្គំផងដែរ។
អំណោយផ្ដល់ជូនរួមមាន៖អង្ករ ៥០គីឡូ-ទឹកសុទ្ធ ចំនួន៥កេស -ម៉ាស ចំនួន១០ប្រអប់ស្មើ៥០០ម៉ាស – អាកុលលាងដៃ (២៥០ml) ចំនួន ១០ដប - ទឹកត្រី៥យួរ - ទឹកសុីអុីវ ៥យួរ- មី ៣កេស - ត្រី ខ ៣យួរ - ស្ករស ៣គីឡូ - អំបិល ៣គីឡូ - ប្រេងឆា ៣លីត្រនិង-ថវិកាចំនួន ១០ម៉ឺនរៀល៕SRP

