លោកតា លោកយាយ ចំនួន៣នាក់ បានទទួលអំណោយពីសម្ដេចហ៊ុន សែន

ខេត្តសៀមរាប៖លោកតា លោកយាយ.ចំនួន ៣ នាក់ បានទទួលអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការបានទទួលអំណោយនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១នេះ តាមរយៈលោកស្រី លោក ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សូមជម្រាបថា អំណោយរបស់សម្តេចហ៊ុន សែន
សម្រាប់ផ្ដល់ជូនលោកតា លោកយាយ ទាំងបីនាក់រួមមាន៖
ទី១ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត ប្រគល់ជូនលោកតា អ៊ូ វង្ស ព្រះជន្ម១០១ ឆ្នាំ រស់នៅក្នុងភូមិ ផាត់សណ្តាយ ឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ទី២ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោកតា ស៊ូ អៀ ព្រះជន្ម ១០០ ឆ្នាំ រស់នៅក្នុងភូមិ ស្លែង ឃុំក្ដីដូង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ទី៣
ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនលោកយាយ ឡាយ តែ ព្រះជន្ម ១០២ ឆ្នាំ រស់នៅភូមិ លើ សង្កាត់ ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕SRP