ខេត្តព្រះវិហារ៖លោកយាយលោកតា ចំនួនពីរនាក់ រស់នៅក្នុងខេត្តព្រះវិហារ ទទួលបានថវិកានិងគ្រឿងឧបភោគ បរិភោគមួយចំនួនពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោកតា លោកយាយ ទទួលបានអំណោយនៅថ្ងៃទី៣០ ខែកក្កដា ព្រឹកមិញនេះ តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមជម្រាបថាថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ប្រគល់ជូន លោកយាយ ថោង ក្រឹម ព្រះជន្ម ១០៣ឆ្នាំ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូន លោកតា គង់ ចាន់ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិបុស្សស្បូវឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕SRP