ខេត្តបាត់ដំបង៖មន្ត្រីប្រឆាំងគ្រឿងញៀនបាននិយាយថាគ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបានចំនួន៦ខេត្ត ត្រូវបានដុតបំផ្លាញចោលនៅក្រុងបាត់ដំបង។
ការដុតកម្ទេចចោលនៅថ្ងៃទី ២៩ខែ កក្កដា ព្រឹកមិញនេះនៅទីលានបាល់ទាត់ស្ថិតក្នុងភូមិរំចេក៤ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ក្រោមវត្តមានលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមជម្រាបថាគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ដែលសមត្ថកិច្ចជំនាញធ្វើការបង្រ្កាបរឹបអូស ដកហូតបានពីជនប្រព្រឹត្តិល្មើស នារយៈពេលកន្លងមកនិងបានសម្រេចដោយសាលក្រមស្ថាពរ របស់សាលាដំបូងនៃខេត្តចំនួន០៦រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តមានជ័យ។
ក្នុងនោះរួមមាន៖ -គ្រឿងញៀនសរុបចំនួន ៦២.៥០៧,៦៨ ក្រាម -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកក ICE ចំនួន ៦០.១៤១,៧៩ ក្រាម -គ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ២២.៩៩៤,៥គ្រាប់ស្មើនឹង ២.០៨៦,៩៨ក្រាម -គ្រឿងញៀនប្រភេទចម្រុះ(ថ្នាំក្រវី)មានទម្ងន់ ២៧៩ក្រាម -គ្រឿងញៀនប្រភេទទឹក កេតាមីន Ketaminចំនួន ៤៤៤ដប៕SRP