ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

ហាងកាហ្វេលីហ៊ូវ នៅភូមិស្វាយធំ ខេត្តបាត់ដំបង បើកល្បែងភ្នាល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង

ខេត្តបាត់ដំបង៖ទីតាំងហាងកាហ្វេយីហោ លីហ៊ូវ នៅភូមិស្វាយធំ បានបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតទៅនឹងច្បាប់អ្វីទាំងអស់ ជាពិសេស
នាំគ្នាពពាក់ពពួនស្រែកហ៊ោកញ្រ្ជៀវលាន់ឮសំឡេង ដោយមិនខ្វល់ពីការចម្លងមេរោគកូវិដ.១នោះឡើយ។

ទីតាំងហាថកាហ្វេកបើកលេងល្បែងស៊ីសងទ្រុងទ្រាយធំជាងគេ ដោយមិនខ្លាចសមត្ថកិច្ចនេះគឺនៅជិតផ្សារ KRD ហៅផ្សារកំរៀង ស្ថិតនៅក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងបើកបានយ៉ាងរលូនយ៉ាងបែបនេះ ពួកគាត់សង្ស័យអាជ្ញាធរមូលដ្ឋាន មានការឃុបឃិតគ្នាជាមួយថៅកែហាងកាហ្វេ។ ករណីនេះពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តុសុខនៅក្នុងមូលដ្ឋាន ជាពិសេស ការឆ្លងជំងឺកូវីដ១៩។

ពាក់ព័ន្ធករណីនេះ អធិការស្រុកកំរៀង ដែលទើបទទួលតំណែងថ្មី លោក វេ គឹមចត់ បានទទួលស្គាល់ថា ពិតជាមានល្បែងស៊ីសងកើតនៅចំណុចខាងលើនោះពិតប្រាកដមែន តែខាងសមត្ថកិច្ចក៏ធ្លាប់ហៅទៅធ្វើកិច្ចសន្យាជាច្រើនលើកដែរ តែនៅមិនព្រមឈប់ទៀត។ ទោះជាយ៉ាងណាលោកបានសន្យាថានឹងចុះទៅម្តងទៀត បើនៅតែបន្តលេងល្បែង មិនព្រមឈប់ទៀតនិងចាត់វិធានការទៅតាមច្បាប់ឲ្យខានតែបាន៕SRP