«សម្ដេច តេជោហ៊ុន សែន ចុះជួបប្រជាពលរដ្ឋនាពេលកន្លង»
ភ្នំពេញ៖លោកតា លោកយាយ មានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣នាក់ បានទទួលអំណោយរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
ការទទួលបានអំណោយ នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។
សូមជម្រាបថាការផ្ដល់អំណោយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនលោកយាយ លោកតា មានវ័យជាង១០០ឆ្នាំនេះ មិនមែនទើបតែជាលើកទី១នោះទេ ពោលគឺកន្លងមក សម្ដេចតេជោ ក៏ធ្លាប់ផ្ដល់អំណោយជាថវិកា និងសម្ភារដល់លោកយាយ លោកតា ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចផងដែរ។
ក្នុងនោះពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ១៩ នៅលេខរៀង ទី១លានដូស រហូតដល់ទី៦លានដូស ក៏បានទទួលអំណោយថវិកានិងសម្ភារពីសម្ដេចហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាផងដែរ៕SRP

