ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនមេល្បែងអាប៉ោងបានម្នាក់

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ឃុំត្រពាំងធំ នៃស្នងការខេត្តសៀមរាប ចាប់ខ្លួនករណីលេងល្បែងស៊ីសង។

ការចាប់ខ្លួនធ្វើឡើងនៅ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យ មានឈ្មោះ ប៉ក់ ប៉ាន់ អាយុ ៤៩ឆ្នាំ នៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគ ខេត្តសៀមរាប។

ប៉ូលិសបានបន្តថា ការបង្ក្រាបនេះដកហូតវត្ថុតាងរួមមាន៖ មេអាប៉ោង១គ្រាប់,កំរាលសម្រាប់ចាក់លុយ១,គំរ៉ប១,ចានបាញ់មេ១ និងចានទ្រ១។

ជនសង្ស័យ បានសារភាពថាពិតជាបានលេងស្បែងស៊ីសងខុសច្បាប់ពិតមែន(លេងអាប៉ោង) ហើយសម្ភារខាងលើគឺជារបស់គាត់ពិតមែន ហើយគាត់ជាអ្នកបាញ់មេផ្ទាល់។

បើតាមប៉ូលិសបានបញ្ជាក់ថាក្រោយសាកសួរ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP