រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់រថយន្តគិលានសង្គ្រោះ ៣០គ្រឿងបន្ថែមទៀត ជូនកម្ពុជា

0

ភ្នំពេញ៖រដ្ឋាភិបាល និងប្រជាជនជប៉ុន បានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដោយបូកនឹងរថយន្តដែលបានផ្តល់នាពេលកន្លងទៅផងនោះ មកដល់ពេលនេះរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះនេះសរុប ១០០គ្រឿងហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលទទួលបាននៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដានេះ បានគូសបញ្ជាក់ថា រថយន្តគិលានសង្គ្រោះទាំង ៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ៕SRP