ខេត្តសៀមរាប៖ប្រជាការពារម្នាក់បានដួលស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនិងពលរដ្ឋ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណ០៤រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅខាងក្រៅរបង នាយកដ្ឋាន និង សហប្រតិបត្តិការ កន្លែងចាក់វ៉ាក់សាំងកូវីដ19 អោយប្រជាពលរដ្ឋ (ភូមិចុងកៅស៊ូ , ធ្លកអណ្តូង និង ភូមិដកពោធិ៍) ស្ថិតភូមិមណ្ឌល៣ កាត់ស្លក្រាម ក្រុងសៀមរាប។
របាយការណ៍បានបន្តថា ជនរងគ្រោះមានឈ្មោះ លៀស ថេង ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ បេីកបរ និង ជាប្រជាការពារ ភូមិចុងកៅស៊ូ ស្នាក់នៅផ្ទះជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យខេត្ត ជនរងគ្រោះបានស្លាប់ ដោយស្ទះសសៃឈាមបេះដូង។ ជាមួយគ្នានេះដែរគ្រូពេទ្យបានមកយកសំណាក គឺអវិជ្ជមានកូវីដ19។
របាយការណ៍បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្ត ក្រុង និង ខេត្ត បានពិនិត្យ គឺ មិនមានពាក់ព័ន្ទបទល្មេីសនោះទេ ហើយបានធ្វេីកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ភូមិអង្គ្រង ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

