គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរ ឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន២៥០កេស ដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង និងយកសំណាកចល័ត

0

ខេត្តសៀមរាប៖គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរនៅព្រឹកមិញនេះ បាននាំយកទឹកបរិសុទ្ធចំនួន២៥០កេស ទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤ទីតាំង។
ទី១ ទីតាំងសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ ២.ទីតាំងវត្តពោធិ៍លង្កា សង្កាត់ស្លក្រាម ៣.ក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជានៅទីតាំងវិទ្យាល័យ១០មករាសង្កាត់ស្វាយដង្គំនិងទី៤ក្រុមគ្រូពេទ្យចុះយកសំណាកចល័ត។

លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ បាមានប្រសាសន៍អោយដឹងថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ។

លោក សុខ តុញ បានទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសនេះ គឺជាការរួមសាមគ្គីគ្នា នឹងការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋក្នុងកាលៈទេសៈ ដ៏លំបាកនេះផងដែរ៕SRP