ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរអរគុណចំពោះលោកឧកញ៉ា លោក លោកស្រីសប្បុរសជន ដែលបានផ្តល់អំណោយជួយដល់រដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងគ្រួសារកំពុងធ្វើចត្តាឡីស័ក។
លោកថាអំណោយមនុស្សធម៌នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ លោកថ្លែងអរគុណនេះនៅថ្ងៃម្សិលមិញ ក្នុងឱកាសទទួលអំណោយជាពីសមាគមន៍រោងចក្រស្បែកជើងកម្ពុជា និងសប្បុរជននានាក្នុងខេត្ត។
គួបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖-លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមនរោងចក្រស្បែកជើងកម្ពុជា អាវពេទ្យ ២.០០០ ម៉ាស់ ១២.៥០០ និងថ្នាំបុរាណចិនព្យាបាលជំងឺចំនួន ៤០០ប្រអប់ -លោក LI Qiang Corp អាល់កុល ៣កាន ម៉ាស ៥.០០០ -រោងចក្រ វ៉ា ឡុង (ខេមបូឌា) ហ៊ូតវែរ អ៊ិនដាសស្ទ្រិ ឯ.ក ស្រោមដៃ ១.០០០ប្រអប់
-រោងចក្រ ស៊ីភីស៊ីជី អ៊ិនធើណេសិនណល អាវពេទ្យ ៥០អាវ អាល់កុល ៥កាន -លោក ប៉ាវ សុខអ៊ីម និងលោកស្រី ថវិកា ៣០០ដុល្លារ -លោក ម៉ោល ចាន់ណា និងលោកស្រី ថវិកា ៨.០០០ដុល្លារ -លោក គន់ គីមសាន និងលោកស្រី ថវិកា ៣០០ដុល្លារ-មជ្ឈមណ្ឌលអ្នកស្ម័គ្រទីក្រុងណាមយ៉ាងយូ សាធារណរដ្ឋកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពរបស់ខេត្តកំពង់ចាម ម៉ាស ៣៥.០០០ម៉ាស៕SRP

