មន្ត្រីឧទ្យានុរក្ស សង្គ្រោះសត្វរញី១ក្បាល នឹងសម្ភារមួយចំនួន ឯកជនល្មើសរត់បាត់

0

ខេត្តរតនគិរី៖មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបានជួយសង្គ្រោះសត្វរញី(រស់)១ក្បាល នឹងរឹបអូសយកបានម៉ូតូ០២គ្រឿង, , ម៉ងចាប់សត្វសំពោធ ចំនួន០២ត្បូងប្រវែងប្រមាណ១០០ម៉ែត្រ, អង្រឹងចំនួន០៤, គូមឆ្លុះសត្វ ចំនួន០២, កាបូបស្ពាយ(កព្ចាប់ចូលព្រៃ)ចំនួន០២, ញ៉ែងដាក់សត្វ  ចំនួន០២, កាំបិតចំនួន០១, ការ៉ុង់គ្រឿងហូបចុកចានឆ្នាំង០១ចំនួន និងស្បែកជើងចំនួន០២គូ។ ចំណែកឯជនល្មើសរត់គេចខ្លួនបាត់។

ការរកឃើញនិងជួយសង្គ្រោះនេះ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ខណ: មន្ត្រីឧទ្យានុរក្សស្នាក់ការឧទ្យានជាតិវើនសៃ-សៀមប៉ាង បានចុះល្បាតពួនស្ទាក់បង្ក្រាបទល្មើសសត្វព្រៃ ជួបជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ (គេចខ្លួនបាត់) ចូលទៅធ្វើសកម្មភាពប្រម៉ាញ់ចាប់សត្វព្រៃ និងដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង)៕SRP