ខេត្តសៀមរាប៖បុរសជាឃាតក រំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួន នៅក្រុងសៀមរាប ក្នុងករណីឃាតកម្មគិតទុក។
ការចាប់ខ្លួនធ្វើឡើង នៅម៉ោង២១និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយកម្លាំងក្រុម១ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តសៀមរាប សហការជាមួយ នគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលជំនួយការដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ បានឲ្យដឹងថា
ជនដៃដល់ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មិនមានមុខរប រស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះ ឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ រស់នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនដៃដល់សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើនេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះទេ។ លុះនៅវេលាម៉ោង០៨ ព្រឹក ថ្ងៃ០២មីនា ឆ្នាំ២០២១ ខ្លួនបានទៅកោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើទ្វារ ខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកំលាំងរើបំរាស់ ហើយបានធ្វើសមក្មភាពរំលោភ ទៅលើជនរងគ្រោះបានសម្រេច១លើក។ ដោយបារម្ភខ្លាចជនរងគ្រោះ ប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់ក បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។ បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភាររបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ជិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លា ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានបន្តថាករណីនេះសមត្ថកិច្ចបានពិនិត្យឃើញ មាន
កាបូបស្ទាយពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo ១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែរកលោហធាតុពណ៌ទង់ដែង ១ខ្សែ (ជារបស់ជនរងគ្រោះ), ជិញ្ជៀនលោហធាតុពណ៌ទង់ដែង ២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយកទៅចាក់សម្លាប់ជនរងគ្រោះ) និងខោអាវ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ ជនសង្ស័យ និង វត្ថុតាង ឲ្យទៅកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បន្តនីតិវិធី៕SRP

