
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ចាត់ទុកថា វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដែល យើង ទទួលបាន នៅ ពេល នេះ គឺ អាច ការពារ អាយុជីវិតយើង ឲ្យ ចៀសផុត ពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ព្រមទាំង ជំរុញ ឲ្យយើង មានភាពក្លាហាន ម៉ឺងម៉ាត់ ក្នុង ការ បំពេញ តួនាទី ភារកិច្ច របស់ ខ្លួន ដេីម្បី សម្រេច បានតាម ការ ណែនាំរបស់រាជរដ្ឋាភិបាល ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំង ជួរមុខ ដែល បាន ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹក ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២១ នៅ មន្ទីរ ពេទ្យ ខេត្តកំពង់ចាម ។
ឆ្លៀត ក្នុង ឱកាសនោះដែរ លោក អ៊ុន ចាន់ដា បាន សំដែង នូវការ ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែល បាន ខិតខំ ចលនា បង្កើត ឲ្យមាននូវយុទ្ធនាការ ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយ បាន នាំមក វ៉ាក់សាំង ការពារ ដេីម្បី ចាក់ជូន មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ និង ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ពួក យើង នឹង ត្រៀមលក្ខណៈ ជានិច្ច ក្នុង ការ ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ប្រយុទ្ធ ប្រឆាំង នឹងជំងឺ ដ៏កាចសាហាវនេះ។
អភិបាលខេត្ត ក៏បាន សំណូមពរ ដល់អ្នកស្ម័គ្រចិត្ត ទទួលវ៉ាក់ សាំងទាំងអស់ សូម ឲ្យ ស្តាប់ តាម ការ ណែនាំ របស់ក្រុមគ្រូពេទ្យ ចៀសវាងពេលទទួលវ៉ាក់សាំង ហើយ តែបែរជា បាត់បង់ ប្រសិទ្ធភាព ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩នេះទៅវិញ។
បើតាម វេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ លេីក ទី ១នេះ ក្នុងខេត្តកំពង់ចាម មានចំនួន០៩ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ ដែលមានមន្ត្រី ស្ម័គ្រចិត្ត ទទួលវ៉ាក់សាំង ចំនួន៣.៨៣២នាក់ ក្នុងនោះ មន្ត្រី សុខាភិបាល ចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់ ៕SRP

