សម្ដេច ស ខេង ចេញសេចក្ដីសម្រេច បណ្ដេញបុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ចេញពីព្រះរាជាណាចក្រកម្ពុជា . ឯរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ កាសែតនេះ

សម្ដេច ស ខេង ចេញសេចក្ដីសម្រេច បណ្ដេញបុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ចេញពីព្រះរាជាណាចក្រកម្ពុជា . ឯរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ កាសែតនេះ

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានចេញសេចក្ដីសម្រេច បណ្ដេញចេញពី ព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ ឈ្មោះ Shen Kandong ភេទប្រុស ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទល្មើស ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ប្រទេសដើមវិញ និងហាមឃាត់ ចូល ព្រះរាជាណាចក្រកម្ពុជា ជាថ្មី។

នេះបើយោងតាម សេចក្ដីសម្រេច របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចេញ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ។

ជាមួយគ្នានេះដែរ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ ក៏បានចេញលិខិតមួយ លុបអាជ្ញាប័ណ្ណកាសែត កាសែតអង្គរធូដេ (Angkor Today នេះផងដែរ។

សូមជម្រាបថា លោក SHEN KAIDONG ជនជាតិចិន មានតួនាទីនិពន្ធនាយក កាសែតអង្គរធូដេ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួន នៅវេលាម៉ោង ១៧និង៣៥នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធករណី ផ្សាយព័ត៌មានមិនពិត។

ការចាប់ខ្លួននេះ  ដោយការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការ ជាមួយកម្លាំងមូលដ្ឋាន ដឹកនាំសម្របសម្រួល នីតិវិធីដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នឹងដោយអនុវត្ត តាមបទបញ្ជា លោកឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។

មន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញ សៀមរាបប៉ុស្តិ៍ ថា បុរសរូបនេះ មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ។ ការចាប់ខ្លួន ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មាន នៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវចំណាយ ថវិកាចំនួន១២០ដុល្លារ។

បើតាមមន្រ្តីនគរបាលបានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ច បានបញ្ជូនបុរសជនជាតិចិន រូបនេះ ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បណ្តេញចេញ នៅភ្នំពេញ បន្ទាប់ពីសាកសួរចម្លើយរួច៕SRP