ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកអង្គរធំបានដឹងថា សិស្សសាលាម្នាក់ បានស្លាប់ភ្លាមៗ នៅពេលបង្ហោះកង់ ធ្លាក់មកវិញ។
ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១.៣០នាទី បង្កឡើងដោយខ្លួនឯង នៅចំណុចមុខសាលាអនុវិទ្យាល័យអង្គរធំ ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកអង្គរធំបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះគើយ ឧត្តម ភេទប្រុសអាយុ១៥ឆ្នាំ សិស្ស ថ្នាក់ទី៧ រៀននៅអនុវិទ្យាល័យ អង្គរធំ រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកអង្គរធំបញ្ជាក់ថាមូលហេតុ បង្ហោះកង់ ធ្លាក់បាក់កស្លាប់ តែម្ដង នេះបើតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យ៕SRP