រថយន្តហ្វតចំនួន៥០គ្រឿង ត្រូវបានចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយ៉ាល

ភ្នំពេញ៖យោងតាមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ ជូនសម្ដេចស ខេង ថា រថយន្តដែលបានផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្តFord មានចំនួន ៥០គ្រឿងដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុក ដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩ ក្នុងនោះមាន៖
ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង។

សូមបញ្ជាក់ថាពិធីប្រគល់នេះ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SRP