គយអន្តរជាតិភ្នំពេញ ឃាត់ខ្លួនអ៊ុយហ្គង់ដា ម្នាក់ នឹងថ្នាំញៀនជិត២គីឡូក្រាម បម្រុងនាំទៅ កូរ៉េខាងត្បូង  

ភ្នំពេញ៖មន្ត្រីគយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សហការ ជាមួយ នគរបាលអន្តោប្រវេសន៍ នឹងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការ បានឃាត់ខ្លួនជនជាតិអ៊ុយហ្គង់ដា ម្នាក់ រួមជាមួយ ថ្នាំញៀនទម្ងន់ជិត២គីឡូក្រាម បម្រុងនាំឡើងយន្តហោះទៅកាន់ប្រទេសកូរ៉េខាងតបូង។

ប្រតិបត្តិការនេះ ធ្វើឡើងទៅនៅវេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចខាងច្រកចេញដំណើរអន្តរជាតិ។

សមត្ថកិច្ចបានដឹងថា ខណៈមន្ត្រីគយកំពុងពិនិត្យ ទៅលើកញ្ចប់ឥវ៉ាន់ របស់អ្នកដំណើរ ដោយមានការសង្ស័យ ក៏ឆែករកឃើញម្សៅពណ៌សចំនួន២ថង់ ដែលលាក់ទុកក្នុងវ៉ាលីយួរដៃ ដូចគ្រឿងញៀន ក៏សហការជាមួយជំនាញពាក់ព័ន្ធ ឃាត់ខ្លួនម្ចាស់ឥវ៉ាន់ ទើបដឹងថាជាគ្រឿងញៀន មានទម្ងន់សរុប ១,៩២២.៩០ក្រាម(មួយពាន់ប្រាំបួនរយម្ភៃពីរក្បៀសកៅសិបក្រាម ប្រភេទ ថ្នាំញៀនមេតំហ្វេតាមីន។

ជនសង្ស័យ មានឈ្មោះ MUGARWA.JOEL ភេទប្រុស អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខB1322978 ត្រូវធ្វើដំណើរតាមជើងយន្តហោះលេខ(OZ.739)ចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។

បច្ចុប្បន្នសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP