ខេត្តបាត់ដំបង៖ប្ដីប្រពន្ធមួយគូត្រូវបានប៉ូលិស
ខេត្តបាត់ដំបង ឃាត់ខ្លួនពាក់ព័ន្ធលួចយកទ្រព្យសម្បត្តិ។
ការឃាត់ខ្លួននេះធ្វើឡើង នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ នៅចំណុចក្រុមទី០១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
ជនសង្ស័យទីឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ ៥៣ ឆ្នាំ (ប្ដី) ទី២ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ៥៤ ឆ្នាំ (ប្រពន្ធ)។ អ្នកទាំងពីររស់នៅក្រុមទី០១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមរំលឹកថាកាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចក្នុងផ្សារបន្លែ ភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជនសង្ស័យ ជាស្ត្រី បានទិញចេក របស់ជនរងគ្រោះ ឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ៥៣ឆ្នាំ នៅ ភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជនសង្ស័យ បានអោយជនរងគ្រោះ ច្រកចេកជនសង្ស័យ ក៏បានលួចយក កាបូបស្ពាយ ជនរងគ្រោះ ទុកនៅខាងក្រោយខ្នង រួចដេីរចេញគេចខ្លួន ឡេីងជិះម៉ូតូជាមួយ ប្ដីគេចខ្លួនបាត់។
នគរបាលខេត្តបាត់ដំបងបានដឹងថាករណី
នេះ ដកហូតវត្ថុតាងរួមមាន៖
ម៉ូតូ០១គ្រឿងម៉ាកហុងដា ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០២០ លេខតួ-ម៉ាស៊ីន 5813865 ពាក់ស្លាកលេខ បាត់ដំបង 1AL 7138។ កាបូបស្ពាយពណ៌ ដី០១ ទូរស័ព្ទដៃម៉ាក OPPO ០១ គ្រឿង. ប្រាក់ដុល្លារ ចំនួន ៣៧០០ ដុល្លារ .ប្រាក់បាតចំនួន ៩០,០០០ បាត. អាវយឺតដៃវែង ពណ៌លឿង ០១ និងខោជេីងវែងពណ៌ខ្មៅ ០១ ជាខោអាវ ដែលជនសង្ស័យពាក់ធ្វេីសកម្មភាព។
បច្ចុប្បន្ននគរបាល កសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕SRP