បទល្មើសនេសាទ រាប់រយ «សម្រាស់» ព័ទ្ធចាប់ត្រី យ៉ាងពេញបន្ទុក នៅស្រុកកំពង់លែង

បទល្មើសនេសាទ រាប់រយ «សម្រាស់»  ព័ទ្ធចាប់ត្រី យ៉ាងពេញបន្ទុក នៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទ រាប់រយ «សម្រាស់» ព័ទ្ធចាប់ត្រី កំពុងកើតមាន យ៉ាងពេញបន្ទុក នៅស្រុកកំពង់លែង ដោយមិនមានការទប់ស្កាត់ ពីមន្ត្រីជំនាញពាក់ព័ន្ធនោះទេ។

យោងតាមប្រភពបានឲ្យដឹងថា បទល្មើសនេសាទ សម្រាស់ រាប់រយ ចាប់យកត្រីនៅស្រុកកំពង់លែង ភូមិប្រទ្បាយមាស បានកើតមានយ៉ាងអនាធិបតេយ្យ។ ការដែរឈ្មួញនេសាទ ព័ទ្ធចាប់យកត្រីបាន ដោយសេរីបែបនេះ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នារវាងជំនាញពាក់ព័ន្ធជាមួយឈ្មួញ។

ពាក់ព័ន្ធករណីនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ ទទួលបាន ការបំភ្លឺពីជំនាញពាក់ព័ន្ធនៅឡើយ៕SRP