ខេត្តព្រះវិហារ៖ប្រធានស្នាក់ការត្រួតពិនត្យ ច្រកទ្វាព្រំដែនអន្តរជាតិអានសេះ ត្រូវបានធ្វើការផ្លាស់ប្ដូរ នៅរសៀលថ្ងៃទី ០៣ ខែកុម្ភ: ឆ្នាំ ២០២១ ម្សិលមិញ។
យោងប្រកាសលេខ៤៩១៦ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និងប្រគល់ភារកិច្ច ជូនលោក ចិន ខន្តី ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋ សាលាខេត្តព្រះវិហារ ឲ្យទៅកាន់តំណែង ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ អានសេះ ខេត្តព្រះវិហារ ជំនួស លោក វុធ ដារ៉ា ទៅកាន់មុខតំណែង អភិបាលរង ស្រុកជាំក្សាន្ត។
សូមបញ្ជាក់ថាពិធីនេះក្រោមវត្តមាន លោកអ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួម ពីមន្ត្រីជាច្រើនរូបផងដែរ៕SRP