សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបទីតាំង ឈើកែច្នៃ គ្រឿងសង្ហារឹម មួយកន្លែង

ខេត្តព្រះវិហារ៖ទីតាំងគ្រឿងសង្ហារឹម ស្តុបទុក លក់បន្តដោយ មិនមានច្បាប់ អនុញាតពីរដ្ឋបាលព្រៃឈើ ជាច្រើនគ្រឿងសុទ្ធសឹងតែជាប្រភេទឈើប្រណិត បេង ,ធ្នង់ នឹងនាងនួន ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចុះបង្ក្រាប។

ហេតុកាណ៍ធ្វើនៅរសៀលថ្ងៃទី០២/កុម្ភៈ ឆ្នាំ២០២១ នៅខាងកើតរង្វងមូលស្រអែម ស្ថិតក្នុង ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។

យោងតាមប្រភពបានដឹងថា ការចុះបង្រ្កាបនេះដែរដោយ មានការចង្អុលបង្ហាញ ពីលោក ទីសុវិនថាល់ ព្រះរាជាអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ នឹងដឹកនាំផ្ទាល់ដោយ លោក វុធសាវី ព្រះរាអាជ្ញារង។

លោក វុធ ដាវី បានប្រាប់អ្នកសារព័ត៌មានថាគ្រឿងទាំងនោះ ត្រូវរឹបអូស យកទៅរក្សាទុកនៅផ្នែករដ្ឋព្រៃឈើ នឹងរងចាំសរុបផទ្ធផលនៅពេលក្រោយ៕SRP