ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនស្ត្រីម្នាក់ ដោយអនុវត្តតាមដីកា

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាតុលាការ។

ការចាប់ខ្លួននេះ ធ្វើឡើង នៅវេលាម៉ោង​១១ និង០០នាទីថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលំ​ ជិតផ្សារញ៉ែ​ ស្ថិតក្នុងភូមិតាភុល​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប ដោយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង។

មន្ត្រីនគរបាលបានឲ្យដឹងថា ការអនុវត្តដីកាជម្រះបង្គាប់ឱ្យចាប់ខ្លួនលេខ៥៣៦ លេីពិរុទ្ឋជនឈ្មោះ​ ស៊ុំ​ លក្ខិណា​ ហៅ​ ល័ក្ខ​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ ពាក់ព័ន្ឋនិងករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលឆ្នាំ២០១៩។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅរសៀលថ្ងៃនេះ សមត្ថកិច្ច បានបញ្ជូន ពិរុទ្ឋជន ខាងលើ ទៅសាលាដំបូង អនុវត្ត តាមអំណាចសាលក្រម ធ្វើការផ្ដន្ទាទោសចំនួន០២ឆ្នាំ នឹងបានបញ្ជូន ទៅពន្ធនាគារខេត្តសៀមរាប ដើម្បីអនុវត្តទោសតាមចៅក្រមជម្រះបានកំណត់ផងដែរ៕SRP