បរទេសម្នាក់ ដេកស្លាប់ ក្នុង ប៊ូទិកសេនធ័រផូល នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុងប៊ូទិកមួយកន្លែង។

មន្ត្រីជំនាញបានថ្លែងប្រាប់បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ករណីជនបរទេស ស្លាប់
នៅវេលាម៉ោង ០០:៣០នាទី​ រំលងអាធ្រាតឈានចូល​ថ្ងៃទី​ ២៩​ខែ​មករា​ ឆ្នាំ២០២១ នៅចំណុច ប៊ូទិក​  ​សេនធ័រផូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់​ស្វាយដង្គំ​ ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ​ BRABHAM PAMELA SANDERS ​ភេទ ស្រី​ កើតថ្ងៃទី២០-១០-១៩៥២ ជនជាតិ​ ​អាមេរិក​ កាន់លិខិតឆ្លងដែនលេខ​ ៥៦៧០៦៨៣៨២​ មុខរបរ​ ចូល​និវត្ត​ន៍​ ស្នាក់​នៅ​ទីតាំងកេីតហេតុខាងលេី​​។

មន្ត្រីជំនាញបានថ្លែងបន្ថែមថា ផ្អែកតាមការ​ស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការ បានសន្និដ្ឋានបឋមថា៖ ជនរងគ្រោះ ស្លាប់ដោយសារជំងឺគាំងបេះដូង។ សាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក បណ្តោះអាសន្ន នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕SRP