នាយឧត្តមសេនីយ៍ ខេង សុមេធ ឧបត្ថម្ភ ថវិកានិងអង្ករ ដល់នគរបាល វរព្រំដែនគោកលេខ៨១៩

ខេត្តបាត់ដំបង៖លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេ បញ្ជាការនគរបាលជាតិប្រចាំទិសភូមិ​ភាគទី៤ទី៥ នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២១ ម្សិលមិញ បានឧបត្ថម្ភអំណោយ អង្ករចំនួន២,០០០គីឡូក្រាម (ពីរពាន់គីឡូក្រាម)និងថវិកាចំនួន២,០០០,០០០រៀល(ពីរលានរៀល) ជូនដល់អង្គភាពវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៨១៩ ដែលមានទីបញ្ជាការ​នៅស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីបានប្រើ​ប្រាស់ និងដោះស្រាយ ក្នុងអង្គភាព។

អំណោយដ៏ថ្លៃថ្លានេះ របស់លោកនាយឧត្តមសេ​នីយ៍អគ្គស្នងការរង ខាងលើ គឺ លោកបានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ពីតូ អនុប្រធាននាយកដ្ឋាន នគរបាល បច្ចេកទេសព្រំដែនជាតំណាង នាំយកមកប្រគល់ជូនដល់ទីបញ្ជាការ៕SRP