ខេត្តព្រះវិហារ៖លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ វ័យក្មេងបានប្រើកណ្តាប់ដៃ បង្ក្រាបបទល្មើសព្រៃឈើដូចភ្លៀងរលឹម។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ លោក វុធ សាវី បានដឹកនាំកំលាំង មន្ត្រីនគរបាលយុត្តិធម៌ សហការណ៍ជាមួយរដ្ឋព្រៃឈើ ចុះបង្រ្កាបរោងសិប្បកម្ម កែច្នៃ ផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ មួយកន្លែង ស្ថិតនៅភូមិចំបក់សែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយដកហូតបាន ម៉ាសុីនជ្រៀក ម៉ាសុីនតាប់ ម៉ូទ័រជាច្រើនទៀតផងដែរ។
លោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ ត្រូវបានគេដឹងថា តែងតែចុះបង្ក្រាបបទល្មើស ជាបន្តបន្ទាប់។ ដូចជា ព្រៃឈើ ល្បែង ឆ្នោត ឡូតូ បៀរ គ្រឿងញៀន នឹងបទល្មើសផ្សេងៗទៀត។
លោក វុធ សាវី បានថ្លែងប្រាប់សារព័ត៌មានថា ឈ្មួញរកសុីឈើ បើកសិប្បកម្ម ទាំងនោះ តែងតែជួលផ្ទះ ពលរដ្ឋ ដាក់រោងសិប្បកម្ម ដើម្បីបិទបាំងឈើ កុំអោយសមត្ថកិច្ច មើលឃើញថា សិប្បកម្មមានឈើច្រើន។ ក៏ប៉ុន្តែពួកឈ្មួញទាំងនោះ ពួកគេរកស៊ីលក្ខណៈបន្លំភ្នែកសមត្ថកិច្ច តែប៉ុណ្ណោះ។ ករណីនេះ ដែលចាំបាច់ លោកត្រូវតែបង្ក្រាប ដើម្បីរួមចំណែក ការពារព្រៃឈើ និងបរិស្ថាន៕SRP