លោកស្រី​​ញួង​ ចរិយា​ អ៊ុន​ ចាន់ដា សាទរលទ្ធផល​ ដែលសម្រេចបាន ប្រចាំឆ្នាំ២០២០

ខេត្តកំពង់ចាម​៖ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែមករា ម្សិលមិញ លោកស្រី​ ញូង ចរិយា អ៊ុន ចាន់ដា បានសាទរ លទ្ធផលរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សម្រចបានទាំងអស់ គឺបានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកស្រី​ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ​សាខា ដែលបានដឹកនាំ និងខិតខំប្រឹងប្រែង ជម្នះពុះពារបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការសម្រួលទុក្ខលំបាករបស់ស្រ្តី និងជនងាយរងគ្រោះ ក្នុងខេត្តកំពង់ចាម​។ លទ្ធផលទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ផងដែរ។

លោកស្រី​ ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំ សមាជិកាសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ឲ្យ​យកចិត្តទុកដាក់ ផ្តោតលើការងារសំខាន់ៗ គឺត្រូវ​ចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ដើម្បីចៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេសជម្ងឺ COVID-19 នឹង ត្រូវបន្តអនុវត្តឲ្យបានជោគជ័យនូវទិសដៅការងារឆ្នាំ២០២១ របស់សាខា និងពង្រឹងរចនាសម្ព័ន្ធ រក្សាស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ព្រមទាំង​រួមគ្នាថែរក្សា សុខសន្តិភាព និងទប់ស្កាត់ឲ្យបាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម​៕SRP