
ខេត្តព្រះវិហារ៖អាជ្ញាធរ រសៀលថ្ងៃចន្ទ ទី២៥ ខែមករា ម្សិលមិញ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ចុះពិនិត្យ ចងក្រងឯកសារទីតាំងដីនៅតាមបណ្តាក្រុង-ស្រុក ទទូទាំងខេត្តព្រះវិហារ ជុំវិញ ប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផល ជាក់ស្តែង ក្នុងដែនសមត្ថកិច្ច គ្រប់គ្រង ដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ក្នុងដំណាក់កាលទី១ ដោយគិតចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី១៥ ខែធ្ន ឆ្នាំ២០២០ សរុបចំនួន ២៥.៧៨១គ្រួសារ ស្មើនឹងចំនួន ៣៦.៦៨១ក្បាលដី ស្មើនឹងផ្ទៃដីសរុបចំនួន ១៥១.៨៦២,៧១ ហិកតា។
សូមជម្រាបថា កិច្ចប្រជុំនេះ នៅ សាលប្រជុំ ធំ ជាន់ទី ៣ សាលាខេត្តព្រះវិហារ ក្រោមវត្តមាន
លោកលី សារ៉ារិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួម ពី តំណាង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តផងដែរ៕SRP

