រថយន្តស៊ាំយ៉ុង បុកផ្ដាច់ជីវិត ឪពុកម្ដាយនិងកូន៣នាក់ នៅស្រុកពួក

ខេត្ត​សៀមរាប​៖​យ៉ាងហោចណាស់ មានមនុស្ស​៣​នាក់​ បានស្លាប់ និង​ម្នាក់​ទៀត​ រងរបួសធ្ងន់ដោយសាររថយន្តបែកកង់ រួចរេចង្កូតបុកម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​២០​នាទី​
នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៣២​.៣៣៣​ ភូមិ​ដូន​ទ្រ​ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

បើយោងតាមប្រភពបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តសាំយ៉ុង ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២X៨១៤៩ បើកបរ​ដោយ​ ឈ្មោះ រិ​ន​ ភិ​រ​ក្យ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ នៅ​ភូមិ​អូ​តា​គី​ ឃុំ​អូ​តា​គី​ ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​ ដឹក​ប្រពន្ធ ឈ្មោះវ៉ាន់ សៅ​ឌី​ អាយុ​៣២​ឆ្នាំ​ របួសស្រាល ក្នុង​ទិស​ដៅ​ពីលិច ទៅកើត បាន​បុកម៉ូតូ មានទិសដៅពីកើត ទៅលិច ម៉ាកហុងដាឌ្រីម សេរី២០១៥​ បើកបរ​ដោយ​ឈ្មោះ​ ប៊ុត​ ហៃ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ នៅ​ភូមិ​ តាង​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តមានជ័យ(ពាក់មួក) (​ស្លាប់​នៅ​ពេទ្យ​ខេត្ត​)ដឹកមនុស្ស០២នាក់៖

១.​ឈ្មោះ​ អ៊ួ​ក​ ចៀន​ អាយុ​៣៦​ឆ្នាំ​ ជាប្រពន្ធ(​អត់​មួក​)​ ។​(​ស្លាប់​នៅ​ពេទ្យ​ខេត្ត​)
២.​ឈ្មោះ​ ម៉េ​ង​ នី​ ភេទ​ស្រី​ អាយុ​១១​ឆ្នាំ​ ជា​កូន​ (​អត់​មួក​)​ (​ស្លាប់​នៅ​ពេទ្យ​ខេត្ត​) ចំណែករថយន្តនិងម៉ូតូខូចខាតធ្ងន់​។ ដោយឡែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លន។

ពាក់ព័ន្ធករណីនេះ កម្លាំង​ជំនាញ​ បានចុះវាស់វែង ដកហូតវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្ត៕SRP