លោក​​អ៊ុន​ ចាន់ដា ចុះពិនិត្យ កសិដ្ឋានចិញ្ចឹមសត្វ ក្នុងស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី២៣ ខែមករា ម្សិលមិញ បានដឹកនាំ​ក្រុមការងារ​ អញ្ជេីញ​ចុះពិនិត្យ កសិដ្ឋានចិញ្ចឹមសត្វ ស្ថិត​នៅ​ក្នុង​ឃុំស្រក ស្រុកកំពង់សៀម នឹងផ្លូវក្រាលកៅស៊ូប្រភេទDBSផងដែរT

បេីតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ លោក​​ អ៊ុន ចាន់ដា រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ អ្នកបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្លូវដែលជាសមទ្ធិផល របស់រាជរដ្ឋាភិបាលតាមរយ: ក្រសួងអភិវឌ្ឍន៍ជនបទ​ នៅក្នុងខេត្តកំពង់ចាម ដោយបានចុះពិនិត្យផ្លូវប្រវែង២៨គីឡូម៉ែត្រ​ ពីភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដល់ផ្លូវ៧១C កាត់ឃុំទួលព្រះឃ្លាំង និងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលកំពុងអនុវត្តដោយក្រាលកៅស៊ូ​ប្រភេទ​DBST (ជាថវិកាពហុឆ្នាំរបស់នាយកដ្ឋាន)។​

គួរ​បញ្ជាក់ថា ទន្ទឹមនឹងការចុះពិនិត្យផ្លូវខាងលេីនេះ​ លោក​​អភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ ជាមួយនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងចិញ្ចឹមសត្វជ្រូក និងសត្វមាន់​ និងការដាំដុះ​ដំណាំ​ផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ឃុំស្រក ស្រុកកំពង់សៀមផងដែរ៕SRP