ល្បីរឿង លោកម៉ា រដ្ឋា ប៉ូលិស ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឃុបឃិតជាមួយឈ្មួញឈើ នៅខេត្តឧត្ដរមានជ័យ

0

ខេត្តឧត្ដរមានជ័យ៖មានការរិះគន់ថាលោកអនុសេនីយ៍ឯក ម៉ា រដ្ឋា មន្រ្ដីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្ដរឧត្ដរមានជ័យ ដែលមានតួនាទីបេសកកម្ម គណ:កម្មការថ្នាក់ជាតិទប់ស្កាត់និងការពារធនធានធម្មជាតិ ល្បីថាឃុបឃិតជាមួយនិងមេឈ្មួញរកស៊ីបទល្មើសព្រៃឈើ ជាច្រើននាក់ នៅខេត្តឧត្តរមានជ័យ។

ប្រភពបានរាយការណ៍ថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯកម៉ា រដ្ឋា បានបើករថយន្តផ្ទាល់ខ្លួន ម៉ាកកូរ៉ូឡាពណ៌ខ្មៅ ភព ៤៣៥១ បណ្ដើរ រថយន្ដសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ ២M២៣៤២ ម្ចាស់ឈ្មោះ ចន្ថា ដឹកឈើប្រណិតពេញព្រៀប ចេញពីស្រុកត្រពាំងប្រាសាទ ទៅខេត្តបន្ទាយមានជ័យ ដោយមិនបានបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍ បានបន្ថែមថា លោកអនុសេនីយ៍ឯកម៉ា រដ្ឋា មិនត្រឹមតែមិនបង្ក្រាបបទល្មើសឈើ ប៉ុន្តែគេសង្ស័យថាជាអ្នករត់ការនិងជួយមើលផ្លូវ ឲ្យក្រុមឈ្មួញឈើផងដែរ។

ជុំវិញការរិះគន់ នេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បំភ្លឺពីលោក អនុសេនីយ៍ ឯកម៉ា រដ្ឋា នៅឡើយទេ ដោយមិនមនលេខទូសព្ទ័ទំនាក់ទំនង។

សូមបញ្ជាក់ថានៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង បទល្មើសព្រៃឈើ បានកើតយ៉ាងអាណាធិបតេយ្យ បើទោះបីមានសមត្ថកិច្ចជាច្រើនស្ថាប័ន បានដាក់ស្នាក់ការ តាមបណ្តាសង្កាត់ ដើម្បីបង្ក្រាប យ៉ាងណាក៏ដោយ៕SRP