ក្មេងស្រីអាយុ៨ឆ្នាំ «ចងក» សម្លាប់ខ្លួន ខឹងរឿងដណ្ដើមទូរស័ព្ទគ្នាលេង

0

ខេត្តកំពង់ធំ៖ក្មេងស្រីម្នាក់ មានអាយុទើបតែ៨ឆ្នាំ ប៉ុណ្ណោះ បាន ចងក សម្លាប់ខ្លួន ព្រោះតែខឹងរឿងដណ្តើមទូរស័ព្ទគ្នាលេង។

ហេតុការណ៍បានកើតឡើង នៅព្រឹក ថ្ងៃទី១៧ ខែមករា ម្សិលមិញ ស្ថិតនៅភូមិលាបទង ឃុំទ្រា​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ពីន​ សួស្តី រស់នៅស្ថិតនៅភូមិលាបទង ឃុំទ្រា​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ។

យោងតាមការបំភ្លឺពីឈ្មោះ មាស​ រ៉ុម ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវ​ជា​ជីដូន​បង្កើត​ របស់កុមារី បានប្រាប់ថា៖ នៅមុនកើតហេតុ គាត់ឃើញចៅៗគាត់លេងជាមួយគ្នា។ ចំណែកគាត់ក៏ទៅដាំស្លរនៅខាងមុខផ្ទះ ពេលនោះចៅឈ្មោះពីន សួ​ស្តី​ និងឈ្មោះ​ ធី​ ថេន​ បានដណ្តើម​ទូរ​សព្ទ័​គ្នាលេង គាត់ក៏ប្រាប់ថា ចែកគ្នាមើលម្តងម្នាក់ទៅ។
ពេលគាត់ធ្វើម្ហូបឆ្អិន ក៏អោ​យចៅ ស៊ីពេជ្រ ទៅហៅ​ចៅស្រី សួ​ស្តី​ មក​ហូប​បាយ​ ស្រាប់​តែ​ចៅពេជ្រប្រាប់ថា សួ​ស្តី​ ចងក សម្លាប់ខ្លូនស្លាប់បាត់ហើយ។ គាត់ឮដូច្នេះក៏ស្ទុះទៅមើលឃើញចៅចងក​ និងស្នួហាលខោអាវស្លាប់តែម្ដង។

បើតាមការ​បញ្ជាក់ពីឈ្មោះ​ ធី​ ថេន​ ភេទ​ប្រុស​អាយុ​១១ ឆ្នាំបាននិយាយថា៖នៅម៉ោងប្រហែល១១ព្រឹក គេនៅលេងជាមួយបងប្អូននៅក្នុងផ្ទះ ហើយលោកយាយ របស់គេបាននិយាយទូរស័ព្ទ នៅពេលលោកយាយនិយាយចប់ គាត់បានអោយទូរស័ព្ទ ទៅឈ្មោះសួស្តី ហើយរូបគេក៏បានកញ្ឆក់ យកទូរស័ព្ទ ពីឈ្មោះសួស្តី ទៅមើល សួស្តី ខឹងក៏ស្រែកយំ ហើយរត់ទៅក្រោយផ្ទះ ចូលក្នុង​បន្ទប់​បិទទ្វារ​ មួយ​សន្ទុះ​ក្រោយ​មក​ឈ្មោះ​ ស៊ី​ពេជ្រ​ ដើររកឈ្មោះ សួ​ស្តី​ ហូបបាយ​ ខ្លួនប្រាប់ថា សួ​ស្តី​ ខឹងនិងខ្លួន នៅក្នុងបន្ទប់ខាងក្រោយ ឈ្មោះ​ស៊ីពេជ្រ​ បាន​រត់​ទៅមើល ឃើញឈ្មោះ​សួ​ស្តី​ ចងកនិងក្រម៉ា ភ្ជាប់និងស្នួហាលខោអាវ ស្លាប់់បាត់ទៅហើយ។

ជុំវិញករណីនេះ សូមកុមារា កុមារី ដែលនិយមលេងទូរស័ព្ទ សូមកុំយកគំរូតាមជនរងគ្រោះនេះអី មិនមែនជាការល្អនោះទេ គួរតែខិតខំរៀនសូត្រឲ្យបានច្រើន៕SRP