ថ្ងៃឆ្លងឆ្នាំសកល អ្នកទេសចរ ចូលមកកម្សាន្តក្នុងខេត្តសៀមរាប ២៥.២០៤នាក់

0

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកកម្សាន្តក្នុងខេត្ត សៀមរាបថ្ងៃឆ្លងឆ្នាំ សាកល ២០២០-២០២១ មានចំនួនសរុបប្រមាណ ២៥.២០៤នាក់ មានការថយចុះប្រមាណ ៨៥,៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៩,៦ ម៉ឺននាក់។

     របាយការណ៍បង្ហាញទៀតថា ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២០៤ នាក់ មានការថយចុះ ៩៨,៧៦% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២៥.០០០ នាក់ មានការថយចុះប្រមាណ ៩០,៧៤%  បើប្រៀបធៀបរយៈពេលដូចគ្នា ចំនួនប្រមាណ ២៧ ម៉ឺននាក់ ។ ក្នុងនោះអ្នកទៅទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២០.០០០ នាក់ ទស្សនាតាមតំបន់សហគមន៍ទេសចរណ៍ និងភ្នំគូលែន មានចំនួនប្រមាណ ៥.០០០ នាក់។
ជាមួយនឹងរាត្រីដ៍សែនមនោរម្យ ក្នុងស្រមោលកូវីដ១៩នេះ ខេត្តទេសចរណ៍សៀមរាបអង្គរ ក៍រក្សាបាននូវសន្តិសុខនិងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ៕SRP