ឃាត់ខ្លួន បុរស៣នាក់ ករណីគ្រឿងញៀន

0

ខេត្តបាត់ដំបង៖នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៣នាក់។

ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិ អណ្តូងព្រីង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ នេះថា ជនសង្ស័យ១ឈ្មោះ លី ស៊ាវឃិញ ភេទប្រុស អាយុ​ ១៨ឆ្នាំ មានទីលំនៅ ភូមិ វត្តរកា សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២ឈ្មោះ រុន រតន: ហៅ ណាក់ ឬ អិនឌី ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅ ភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣ឈ្មោះ រុន រតនា ហៅ ម៉ន មានទីលំនៅភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន៖
១/ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន០៤ ថង់ សង្ស័យមានសារធាតុញៀន
២/ទូរស័ព្ទដៃចំនួន២ គ្រឿង
៣/កាបូបសំរាប់ដាក់លុយពណ៌ខ្មៅ០១
៤/សម្ភារប្រើប្រាស់ និងច្រករំលែកថ្នាំញៀនលក់ ១ចំនួនទៀត។

បច្ចុប្បន្ន ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត