បេីករ៉ឺម៉កធ្លាក់ផ្លូវសន្លប់​ជិត​១ម៉ោង​ ពលរដ្ឋ ឃើញ តេហៅ រថយន្តសង្គ្រោះមកដឹក ចំរថយន្តខូច ចប់បាត់

0

ខេត្តកំពង់ចាម​៖បុរស​ម្នាក់​ បេីករ៉ឺម៉កម៉ូតូ ដឹកទឹកសុទ្ធ ធ្លាក់ប្រឡាយលូដោយខ្លួនឯង បណ្តាល​ឲ្យរង​របួស​សន្លប់​ធំ​​ ត្រូវ​បាន​ ប្រជាពលរដ្ឋ ជួយសង្រ្គោះ និង​តេទូរស័ព្ទហៅរថយន្តមណ្ឌលសុខភាព ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ តែចំរថយន្តខូច។

ហេតុការណ៍នេះ បានកេីតមានឡើង នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​លេី​ផ្លូវកៅស៊ូលេខ៦០ ស្ថិត​ក្នុង​អូរ​កំបោរ​ ឃុំ​បារាយណ៍​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​។

ប្រភពបានឲ្យដឹងថា បុរសរូបនេះ ត្រូវបានប្រជាពលរដ្ឋ​ បាន​ជួយ​សង្គ្រោះ​ជា​បឋម​ ព្រមទាំង​​​តេ​ទូរស័ព្ទ​ហៅ​រថយន្ត​មណ្ឌលសុខភាពឃុំ​ថ្មពូន​ តែ​រថយន្ត​ខូច​ ហើយ​ត្រូវបាន​ហៅ​បន្ត​ទៅ​រថយន្ត​មណ្ឌលសុខភាព​ ឃុំក្រូច ដែល​មាន​ចំងាយ​ប្រមាណ​ជា​៧​គីឡូ​ម៉ែត្រ​​ តាំងពី​ម៉ោង​១០​និង​១៥នាទី​ រហូត​ដល់​ម៉ោង​១១និង​៥នាទី​ ទើប​រថយន្ត​សង្គ្រោះ​មក​ដល់​ ដេីម្បី​ដឹក​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ខណៈ​អាការៈ​ធ្ងន់ធ្ងរ​ទៅ​ៗ​។

ដោយឡែក​សមត្ថកិច្ច​នគរបាល​ ក្នុងមូលដ្ឋាន មិន​បាន​ឃេីញ​វត្តមាន​ មកកន្លែងកើតហេតុនោះទេ។ ​

លោក​ ​កែវ​ ស៊ាង​ហ៊ាន់​ អធិការ​នគរបាល​ ស្រុកព្រៃឈរ បាន​ឲ្យដឹងថា​ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ប្រហែល​ជា​គ្មាន​អ្នក​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទេីប​មាន​បញ្ហា​យឺតយ៉ាវ​បែប​នេះ​។ ទោះជា​យ៉ាងណា​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ និង​ប្រមូល​សម្ភារទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ នៅពេលក្រោយ៕SRP