ខេត្តសៀមរាប៖នារីមាន ឈ្មោះ ផាន ធីតា ហៅ ពិក អាយុ១៦ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ត្រូវបានប៉ូលិសស្រុកពួកគាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ តាមបណ្តឹងរបស់ជនរងគ្រោះ។
ការលួចម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២០ ចំណុចផ្សារពួក ស្ថិតនៅស្រុកពួក ខេត្តសៀមរាប។ ហើយត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាព។
ជនរងគ្រោះមាន ឈ្មោះ វង្ស ណាវីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប មុខរបរកសិករ។ ម្ចាស់ម៉ូតូហុងដាដ្រីម ធុនសេ125 សេរីឆ្នាំផលិត2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-8105 លេខតួ.លេខម៉ាស៊ីន 9740664។ ដោយជិះម៉ូតូទៅលក់បន្លែនៅផ្សារពួក ទុកពុំបានចាក់សោរ។
នៅចំពោះមុខ សមត្ថកិច្ច នាងសារភាពថា ពិតជាបានលួចម៉ូតូ ពិតមែន។ ករណីនេះ កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

