ក្រុងកំពង់ចាម ស្ថាបនា ផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន​៣ខ្សែ​

0

ខេត្តកំពង់ចាម៖គម្រោង​ស្ថាបនា​​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC ចំនួន​៣ខ្សែ​ នៅ​ក្នុង​ក្រុងកំពង់ចាម​ ត្រូវបានអនុវត្ត។

នៅមិញនេះដែរ លោក​​ អ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម រួមជាមួយមន្ត្រី បានចុះពិនិត្យការស្ថាបនាផ្លូវទាំង៣ខ្សែនេះ។

គួរ​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ ចំនួន​៣ខ្សែ​នេះ​រួមមាន​៖​ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។

ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង​ ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី​ ភូមិបឹងស្នាយ​ សង្កាត់សំបួរមាស​ ដល់ផ្លូវលេខ៧ចាស់​ ភូមិទី៦ សង្កាត់វាលវង់​ ក្រុងកំពង់ចាម។

ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕SRP