បើកម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូត ធ្លាក់ចូលទឹក បណ្ដាលឲ្យស្លាប់

0

ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើងនៅល្ងាច
ថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២០ នៅលើ ផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូ ម៉ែត្រ​លេខ​៨-៩ ផ្លូវ​ចូលភូមិតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាស់​ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ឆប​ ឆោម អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លាំងហាយ ឃុំប្រិយ៍ ស្រុកស្រី​ស្នំ​ ខេត្តសៀមរាប ជិះម៉ូតូមួយម៉ាកហុងដាឌ្រីមសេរី២០១៦ ពណ៌ខ្មៅ ពពាក់ស្លាកលេខ «ឧត្តរមានជ័យ១B៥៧០១» ក្នុងទិសដៅពីត្បូងទៅជើង ពាក់​ពាក់មួកសុវត្ថិភាព បានរ៉េចង្កូត ធ្លាក់ពីលើផ្លវ ចូលប្រឡាយទឹកដោយខ្លួនឯង បណ្ដាលឲ្យស្លាប់តែម្ដង។

សមត្ថកិច្ចបានបន្តថា មូលហេតុ បណ្តាលមកពី ជនរងគ្រោះ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ករណីនេះកម្លាំង​ជំនាញ បានត្រួតពិនិត្យ​ វាស់​វែង​ នឹងសន្និដ្ឋាន​ថា​ ជនរងគ្រោះ​ពិត​ជាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ពិតប្រាកដមែន ហើយបានទាក់ទងទៅសាច់ញាតិ ដើម្បីមកយកសាកសព
ទៅធ្វើបុណ្យតាមប្រពៃណី នឹង
ម៉ូតូផងដែរ៕SRP