ឃាត់ខ្លួន៤នាក់ នៅខេត្តសៀមរាប ករណីគ្រឿងញៀន

0

ខេត្តសៀមរាប៖មនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធ បទរក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី០៤ ធ្នូ ម្សិលមិញ
ស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកម្លាំង ការិយាល័យ ប្រឆាំងគ្រឿងញៀនបានសហការ ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកសូទ្រនិគម បានចុះបង្ក្រាប

ជនសង្ស័យ៖
១-ឈ្មោះ នួន ស៊ីណេត ភេទស្រី ឆ្នាំកំណើត ១៩៩១ មុខរបរគ្មាន មានទីលំនៅភូមិ បន្ទាយស្រី ឃុំដំដែកផ្សារ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

២-ឈ្មោះ ឃាន យីហៅភ្លុក ភេទស្រីឆ្នាំកំណើត ១៩៨៥ មុខរបរកសិករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំ សំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

៣-ឈ្មោះ ប៉ុច រី ភេទ ប្រុស ឆ្នាំកំណើត ១៩៩៥ មុខរបរកសិករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុក សូទ្រនិគម ខេត្តសៀមរាប។

៤-ឈ្មោះ ហ៊ឹម វ៉េត ហៅត្រេន ភេទ ប្រុស ឆ្នាំកំណើត ១៩៨៨ មុខរបរ គ្មាន មានទីលំនៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

ដកហូតវត្ថុតាងបានរួមមាន៖ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ០១កញ្ចប់ស្មើនឹងទម្ងន់២,៣ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍ប្រើប្រាស់ សម្ភារ វេចខ្ចប់គ្រឿងញៀន និងទូរស័ព្ទ០៤គ្រឿង។

បច្ចុប្បន្ន ត្រូវបានបញ្ចូនទៅតុលាការខេត្តសៀមរាបនៅថ្ងៃទី ៥ ធ្នូនេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP