ខេត្តសៀមរាប៖ស្ត្រីម្នាក់ ដែលតែងតែ ធ្វើសកម្មភាព លួចដោះខ្សែក ក្មេងៗ នៅតាមផ្សារនានា នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន។ ស្ត្រីរូបនេះ មានឈ្មោះផន ឌី ភេទស្រី អាយុ៣២ឆ្នាំស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីអំពើលួច(លួចខ្សែក)។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើ កាលពីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច តូបលក់ចានឆ្នាំង (ផ្សារក្រោម) ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពាក់ស្លាកលេខសៀមរាប«១AJ-៨៣២២» លួចដោះខ្សែ កប្លាទីនទម្ងន់៥៥៦លី តម្លៃ៤១៨ដុល្លារ ពីកុមារ ឈ្មោះ ហ.ស ដ អាយុ៤ឆ្នាំ ជាកូនរបស់ឈ្មោះ រ័ត្ន សៅសីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្រុងសៀមរាប ខណៈពេលវល់លក់ ហើយទុកកូននៅលេងម្នាក់ឯង។
សូមបញ្ជាក់ថាការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយនគរបាល ក្រុងសៀមរាប នៅចំណុចផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន លួចខ្សែក របស់កូនជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ច បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លុវច្បាប់៕SRP

