ខេត្តសៀមរាប៖មានការលើកឡើងថា ដោយផ្ដល់ព័ត៌មាន មកអ្នកសារព័ត៌មានថា «នៅក្រុងសៀមរាប» មានទីតាំង «ល្បែងអាប៉ោងដ៍ធំ» តែពេលសមត្ថកិច្ច ចុះទៅដល់ អត់ឃើញ ប្រហែលម្ចាស់ដឹងខ្លួនមុន ?
យោងតាមប្រភពបានអះអាងថា៖លោករក្ស មេល្បែងស៊ីសង ឈប់លេងថ្ងៃ ប្តូរមកលេង ពេលយប់ ៤យប់ហើយ ទាំងយប់នេះផង។ ទីតាំងដែលលេងស្ថិតនៅ ចំណុចផ្លូវទៅអង្គរ ខាងក្រោយផ្ទះជាងគំនូរ ក្នុងសង្កាត់គោកចក សូមគោរពនិង ជំរាប លោកអធិការក្រុងសៀមរាប វ័យក្មេងជ្រាបទាន។
ជុំវិញការបង្ហោះ ផ្សព្វផ្សាយ តាមរយៈ facebook របស់អ្នកសារព័ត៌មាន ប្រចាំខេត្តសៀមរាប ម្នាក់ ដោយលើកឡើងថា នៅទីតាំងខាងលើ មានវង់ល្បែងស៊ីសង នោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក បានចេញសេចក្ដីបំភ្លឺថា៖ ប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់គោកចក សូមអោយ លោក រត្ន័ មិន្នី មេត្តាពន្យល់ឡើងវិញ ដែលលោកបង្ហោះថា មានល្បែងស៊ីសង ពេលយប់ ក្នុងសង្កាត់គោកចក។
ឥឡូវកម្លាំងខ្ញុំនៅទីនេះ សូមកុំអោយប៉ះពាល់ដល់អារម្មណ៍មហាជន!។
ទោះជាយ៉ាងណាក្ដី កន្លងទៅធ្លាប់មានបណ្ដាញសារព័ត៌មាន និងហ្វេសប៊ុកមួយ ចំនួនបានផ្សព្វផ្សាយថា នៅទីតាំងខាងលើ មានវង់ល្បែងស៊ីសង ហើយត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប ផងដែរ៕SRP

