ខេត្តសៀមរាប៖បង្ហាញរូបថតមួយសន្លឹក ដែលបានថត នៅមុខអង្គរវត្ត អមដោយសំណេរ ផងនោះ លោកដួង តារា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានសូមជូនពរបងប្អូន ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩។
លោកដួង តារា បានសរសេរថា៖ពីទឹកដីអង្គរ អច្ឆរិយ: បារមីដ៏ស័ក្តសិទ្ធ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ ចៀសផុតពីជំងឺឆ្លងកូវីដ -១៩ ជាពិសេសសូមបារមីអង្គរ ជួយថែរក្សាការពារសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំដេីម្បីជាម្លប់ដឹកនាំ សម្រាប់កម្ពុជាទាំងមូល។
លោកដួង តារា បានបន្តថា៖ ដេីម្បីធានា ចំពោះសុវត្ថិភាពសុខភាព សូមបងប្អូន ឧស្សាហ៍ដុសលាង សម្អាតដៃ អោយបានជាប្រចាំជាមួយសាប៊ូ, អាល់កុល ឬចឹល (Gel, Hand sanitizer) ហេីយពាក់ម៉ាស អោយបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ សូមកុំមានការភ័យស្ល់ន់ស្លោរ ប៉ុន្តែមិនត្រូវធ្វេសប្រហែសឡេីយ ព្រោះជំងឺនេះមេីលមិនឃេីញ ហេីយងាយឆ្លងលឿនបំផុត។
ខ្ញុំសុខភាពល្អធម្មតា ហេីយពេលនេះកំពុង នៅសៀមរាប ក្នុងពិធីបេីកសម្ពោធ ការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ នៅថ្ងៃច័ន្ទស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

